ម៉ាថាយ 20:20-23

ម៉ាថាយ 20:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ប្រពន្ធ​របស់​លោក​សេបេដេ​បាន​នាំ​កូន​ប្រុស​ទាំង​ពីរ ចូល​មក​ជួប​ព្រះ‌អង្គ ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ទូល​សូម​ការ​មួយ​ពី​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «តើ​អ្នក​ចង់​បាន​អ្វី?» គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​ព្រះ‌អង្គ​គ្រង​រាជ្យ សូម​ប្រោស​ប្រទាន​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​ពីរ​នេះ បាន​អង្គុយ​ក្បែរ​ព្រះ‌អង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ។ តើ​អ្នក​អាច​នឹង​ផឹក​ពី​ពែង ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​ឬ?» គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​អាច​នឹង​ផឹក​ពី​ពែង​ខ្ញុំ [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​មែន តែ​ដែល​អង្គុយ​នៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះ‌វរបិតា​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​ប៉ុណ្ណោះ»។

ចែក​រំលែក
អាន ម៉ាថាយ 20

ម៉ាថាយ 20:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ភរិយា​របស់​លោក​សេបេ‌ដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ចង់​ទូល​សុំ​អ្វី​មួយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះអង្គ​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះអង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​ឲ្យ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែ​អស់​អ្នក ដែល​ព្រះ‌បិតា​របស់​ខ្ញុំ​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។

ចែក​រំលែក
អាន ម៉ាថាយ 20

ម៉ាថាយ 20:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ប្រពន្ធ​របស់​សេបេដេ គាត់​នាំ​កូន​ទាំង​២​មក​ឯ​ទ្រង់ ក្រាប​ថ្វាយ‌បង្គំ​ទូល​សូម​សេចក្ដី​មួយ ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ចង់​បាន​អ្វី គាត់​ទូល​ថា សូម​អនុញ្ញាត​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​២​នេះ​បាន​អង្គុយ ១​ខាង​ស្តាំ​១​ខាង​ឆ្វេង​ទ្រង់ ក្នុង​នគរ​របស់​ទ្រង់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​រាល់​គ្នា​មិន​យល់​សេចក្ដី​ដែល​អ្នក​សូម​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​រៀប​នឹង​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា ទទួល​បាន នោះ​ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​ពី​ពែង​ខ្ញុំ ហើយ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ព្រះវរ‌បិតា​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​វិញ

ចែក​រំលែក
អាន ម៉ាថាយ 20