ម៉ាថាយ 20:18-19
ម៉ាថាយ 20:18-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេបញ្ជូនទៅឲ្យពួកសង្គ្រាជ និងពួកអាចារ្យ គេនឹងកាត់ទោសប្រហារជីវិតលោក រួចគេនឹងបញ្ជូនលោកទៅឲ្យពួកសាសន៍ដទៃចំអកមើលងាយ វាយនឹងរំពាត់ ហើយឆ្កាង តែនៅថ្ងៃទីបី លោកនឹងរស់ឡើងវិញ»។
ម៉ាថាយ 20:18-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ* គេនឹងកាត់ទោសប្រហារជីវិតលោក។ គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឲ្យពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
ម៉ាថាយ 20:18-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល យើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ នឹងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ក្រោយ៣ថ្ងៃមក លោកនឹងមានជីវិតរស់ឡើងវិញ។