ម៉ាថាយ 20:17-20

ម៉ាថាយ 20:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌អង្គ​យក​សិស្ស​ទាំង​ដប់​ពីរ​រូប​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មើល៍ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​គេ​នឹង​បញ្ជូន​លោក​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ​ចំអក​មើល​ងាយ វាយ​នឹង​រំពាត់ ហើយ​ឆ្កាង តែ​នៅ​ថ្ងៃ​ទី​បី លោក​នឹង​រស់​ឡើង​វិញ»។ បន្ទាប់​មក ប្រពន្ធ​របស់​លោក​សេបេដេ​បាន​នាំ​កូន​ប្រុស​ទាំង​ពីរ ចូល​មក​ជួប​ព្រះ‌អង្គ ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ទូល​សូម​ការ​មួយ​ពី​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាថាយ 20

ម៉ាថាយ 20:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​នាំ​សិស្ស*ទាំង​ដប់‌ពីរ​រូប​ទៅ​ដាច់​ឡែក​ពី​គេ។ នៅ​តាម​ផ្លូវ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក។ គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​នោះ​ចំអក​ដាក់​លោក យក​រំពាត់​វាយ​លោក ព្រម​ទាំង​ឆ្កាង​សម្លាប់​លោក​ទៀត​ផង ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ ពេល​នោះ ភរិយា​របស់​លោក​សេបេ‌ដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ចង់​ទូល​សុំ​អ្វី​មួយ។

ចែក​រំលែក
អាន ម៉ាថាយ 20

ម៉ាថាយ 20:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​យក​ពួក​សិស្ស​ទាំង​១២​នាក់ ទៅ​ដោយ‌ឡែក​តាម​ផ្លូវ ហើយ​មាន​បន្ទូល​ថា មើល យើង​រាល់​គ្នា​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ ដែល​គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត រួច​នឹង​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ចំអក​មើល‌ងាយ ព្រម​ទាំង​វាយ​នឹង​រំពាត់ ហើយ​ឆ្កាង​លោក ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។ គ្រា​នោះ ប្រពន្ធ​របស់​សេបេដេ គាត់​នាំ​កូន​ទាំង​២​មក​ឯ​ទ្រង់ ក្រាប​ថ្វាយ‌បង្គំ​ទូល​សូម​សេចក្ដី​មួយ

ចែក​រំលែក
អាន ម៉ាថាយ 20