ម៉ាថាយ 20:14-16
ម៉ាថាយ 20:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយទៅចុះ ខ្ញុំសម្រេចឲ្យអ្នកដែលមកក្រោយនេះ ស្មើនឹងអ្នកដែរ តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងអ្វីដែលជារបស់ខ្ញុំ តាមបំណងចិត្តរបស់ខ្ញុំទេឬ? ឬមួយអ្នកច្រណែនព្រោះតែខ្ញុំមានចិត្តសប្បុរស?" ដូច្នេះ អ្នកក្រោយនឹងទៅជាមុន ហើយអ្នកមុននឹងទៅជាក្រោយ [ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ]»។
ម៉ាថាយ 20:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញទៅចុះ!។ ខ្ញុំចង់ឲ្យអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។ តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្តសប្បុរស?”។ ហេតុនេះ អ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
ម៉ាថាយ 20:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរយកប្រាក់របស់អ្នកទៅៗ ខ្ញុំបានសំរេចនឹងឲ្យដល់ពួកអ្នកដែលមកក្រោយនេះ ដូចជាបានឲ្យដល់អ្នកដែរ តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំពើចិត្តទេឬអី តើភ្នែកអ្នកឃើញអាក្រក់ ពីព្រោះខ្ញុំល្អឬអី គឺយ៉ាងនោះដែលអស់អ្នកក្រោយនឹងបានទៅជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។