ម៉ាថាយ 20:13-15
ម៉ាថាយ 20:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ លោកឆ្លើយទៅម្នាក់ក្នុងចំណោមពួកគេថា "សម្លាញ់អើយ ខ្ញុំមិនធ្វើខុសចំពោះអ្នកទេ តើអ្នកមិនយល់ព្រមជាមួយប្រាក់ពីរកាក់នេះឬ? ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយទៅចុះ ខ្ញុំសម្រេចឲ្យអ្នកដែលមកក្រោយនេះ ស្មើនឹងអ្នកដែរ តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងអ្វីដែលជារបស់ខ្ញុំ តាមបំណងចិត្តរបស់ខ្ញុំទេឬ? ឬមួយអ្នកច្រណែនព្រោះតែខ្ញុំមានចិត្តសប្បុរស?"
ម៉ាថាយ 20:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា “សម្លាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឲ្យខ្ញុំមួយដួងក្នុងមួយថ្ងៃមែនឬទេ! ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញទៅចុះ!។ ខ្ញុំចង់ឲ្យអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។ តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្តសប្បុរស?”។
ម៉ាថាយ 20:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែគាត់ឆ្លើយទៅម្នាក់នោះថា សំឡាញ់អើយ ខ្ញុំមិនធ្វើខុសនឹងអ្នកទេ តើអ្នកមិនបានសុខចិត្តព្រមទទួលតែ២កាក់ទេឬអី ដូច្នេះ ចូរយកប្រាក់របស់អ្នកទៅៗ ខ្ញុំបានសំរេចនឹងឲ្យដល់ពួកអ្នកដែលមកក្រោយនេះ ដូចជាបានឲ្យដល់អ្នកដែរ តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំពើចិត្តទេឬអី តើភ្នែកអ្នកឃើញអាក្រក់ ពីព្រោះខ្ញុំល្អឬអី