ម៉ាថាយ 2:19-20
ម៉ាថាយ 2:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះបាទហេរ៉ូឌបានសុគតផុតទៅ នោះស្រាប់តែទេវតាមួយរបស់ព្រះអម្ចាស់លេចមកក្នុងយល់សប្តិ ប្រាប់យ៉ូសែបនៅស្រុកអេស៊ីព្ទថា៖ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់អ្នកដែលចង់សម្លាប់បុត្រតូចនោះ ស្លាប់អស់ហើយ»។
ម៉ាថាយ 2:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទហេរ៉ូដសោយទិវង្គតផុតទៅ ទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប នៅស្រុកអេស៊ីបក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារ ស្លាប់បាត់អស់ទៅហើយ»។
ម៉ាថាយ 2:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះហេរ៉ូឌបានសុគតរួចហើយ នោះទេវតានៃព្រះអម្ចាស់លេចមក ពន្យល់សប្តិប្រាប់យ៉ូសែប នៅស្រុកអេស៊ីព្ទ ថា ចូរក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់ពួកអ្នកដែលរកសំឡាប់បុត្រតូច បានស្លាប់អស់ហើយ