ម៉ាថាយ 19:20-22

ម៉ាថាយ 19:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បុរស​វ័យ​ក្មេង​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​ទាំង​នេះ [តាំង​ពី​ក្មេង​មក]​ហើយ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​យក​លុយ​ទៅ​ចែក​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។ កាល​បុរស​វ័យ​ក្មេង​នោះ​ឮ​ដូច្នោះ គាត់​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។

ចែក​រំលែក
អាន ម៉ាថាយ 19