ម៉ាថាយ 19:18-19
ម៉ាថាយ 19:18-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គាត់ទូលសួរថា៖ «តើបទបញ្ជាណាខ្លះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ ចូរគោរពឪពុកម្តាយ ហើយចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង »។
ម៉ាថាយ 19:18-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គាត់ទូលសួរព្រះអង្គថា៖ «បទបញ្ជាអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗឲ្យដូចស្រឡាញ់ខ្លួនឯងដែរ »។
ម៉ាថាយ 19:18-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់ទូលសួរថា តើបញ្ញត្តណាខ្លះ នោះព្រះយេស៊ូវមានបន្ទូលថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យផិតគ្នាឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិឪពុកម្តាយ» ហើយ «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»