ម៉ាថាយ 19:13-15
ម៉ាថាយ 19:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក មានគេនាំក្មេងតូចៗមកជិតព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើ ហើយអធិស្ឋានឲ្យ តែពួកសិស្សបានបន្ទោសអ្នកទាំងនោះ តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។ ព្រះអង្គក៏ដាក់ព្រះហស្តលើក្មេងទាំងនោះ រួចយាងចេញពីទីនោះទៅ។
ម៉ាថាយ 19:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានមនុស្សម្នានាំក្មេងតូចៗមកឲ្យព្រះយេស៊ូដាក់ព្រះហស្ដលើវា និងអធិស្ឋាន*ឲ្យ។ ពួកសិស្ស*ស្ដីបន្ទោសអ្នកទាំងនោះ តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ*នៃស្ថានបរមសុខបាន»។ បន្ទាប់មក ព្រះអង្គដាក់ព្រះហស្ដលើក្មេងទាំងនោះ រួចព្រះអង្គយាងចាកចេញពីទីនោះទៅ។
ម៉ាថាយ 19:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ មានគេនាំក្មេងតូចៗមកឯទ្រង់ ដើម្បីឲ្យទ្រង់ដាក់ព្រះហស្តអធិស្ឋានឲ្យវា តែពួកសិស្សបន្ទោសដល់គេ នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា ទ្រង់ក៏ដាក់ព្រះហស្តលើវារាល់គ្នា រួចយាងចេញពីទីនោះទៅ។