ម៉ាថាយ 18:32-33
ម៉ាថាយ 18:32-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ចៅហ្វាយក៏ហៅអ្នកនោះមក ហើយសួរអ្នកនោះថា "នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលរបស់ឯងចោលទាំងអស់ ព្រោះឯងបានទទូចអង្វរយើង។ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនរបស់ឯង ដូចយើងបានអាណិតមេត្តាដល់ឯងទេឬ?"
ចែករំលែក
អាន ម៉ាថាយ 18ម៉ាថាយ 18:32-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចក៏ហៅអ្នកបម្រើនោះមកសួរថា: “នែអ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ យើងបានអាណិតមេត្តាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្តាគូកនរបស់ឯងផងដូច្នេះ?”។
ចែករំលែក
អាន ម៉ាថាយ 18ម៉ាថាយ 18:32-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចៅហ្វាយក៏ឲ្យគេហៅបាវនោះមក រួចមានបន្ទូលថា នែ អាបំរើអាក្រក់ អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី
ចែករំលែក
អាន ម៉ាថាយ 18