ម៉ាថាយ 18:28-30
ម៉ាថាយ 18:28-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនរបស់ខ្លួនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដេណារី គាត់ក៏ចាប់ច្របាច់កអ្នកនោះ ទាំងពោលថា "សងប្រាក់ដែលជំពាក់ខ្ញុំនោះមក"។ ដូច្នេះ គូកនរបស់អ្នកនោះក៏ក្រាបចុះ ហើយអង្វរគាត់ថា "សូមមេត្តាពន្យាពេលឲ្យគ្នាផង គ្នានឹងសងឯង"។ តែគាត់មិនព្រមទេ ផ្ទុយទៅវិញ គាត់បែរជាចាប់អ្នកនោះយកទៅដាក់គុក រហូតទាល់តែបានសងបំណុលរួច។
ម៉ាថាយ 18:28-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង* គាត់ចាប់អ្នកនោះច្របាច់-ក ទាំងពោលថា: “សងប្រាក់អញទាំងអស់មក!”។ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះ អង្វរថា “សុំអត់ឱនពន្យារពេលឲ្យគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន”។ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។
ម៉ាថាយ 18:28-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែកាលបាវនោះបានចេញទៅហើយ ក៏ចួបប្រទះនឹងគូកនម្នាក់ ដែលជំពាក់ខ្លួន២០រៀល នោះវាចាប់ច្របាច់កអ្នកនោះ ដោយពាក្យថា ចូរសងប្រាក់ដែលជំពាក់អញនោះមក អ្នកនោះក៏ទំលាក់ខ្លួន ក្រាបចុះនៅទៀបជើង សូមអង្វរថា សូមមេត្តាបង្អង់ឲ្យខ្ញុំសិន ខ្ញុំនឹងសងជូនអ្នក តែវាមិនព្រមទេ ត្រឡប់ជាបានចាប់អ្នកនោះ នាំទៅដាក់គុកវិញ ទាល់តែបានសងបំណុលរួច