ម៉ាថាយ 15:32
ម៉ាថាយ 15:32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេស៊ូវហៅពួកសិស្សរបស់ព្រះអង្គមកជិត ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមានចិត្តក្តួលអាណិតដល់បណ្តាជនទាំងនេះណាស់ ព្រោះគេបាននៅជាមួយខ្ញុំអស់បីថ្ងៃមកហើយ គេគ្មានអ្វីបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងឃ្លានទេ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។
ម៉ាថាយ 15:32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ដោយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឲ្យគេត្រឡប់ទៅវិញ ទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។
ម៉ាថាយ 15:32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវ ទ្រង់ហៅពួកសិស្សមក មានបន្ទូលថា ខ្ញុំមានចិត្តក្តួលអាណិត ដល់ហ្វូងមនុស្សនេះណាស់ ដ្បិតគេបាននៅជាមួយនឹងខ្ញុំអស់៣ថ្ងៃមកហើយ គេគ្មានអ្វីនឹងបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងអត់ឃ្លានទេ ក្រែងហេវតាមផ្លូវ