ម៉ាថាយ 15:26-28
ម៉ាថាយ 15:26-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនសមនឹងយកអាហាររបស់កូន បោះឲ្យឆ្កែស៊ីឡើយ»។ ស្ត្រីនោះទូលថា៖ «មែនហើយព្រះអម្ចាស់ ប៉ុន្តែ សូម្បីតែឆ្កែក៏ស៊ីកម្ទេចដែលធ្លាក់ពីតុរបស់ម្ចាស់វាដែរ»។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលតបទៅនាងថា៖ «នាងអើយ នាងមានជំនឿខ្លាំងមែន! ចូរឲ្យបានសម្រេចតាមចិត្តនាងប្រាថ្នាចុះ»។ រំពេចនោះ កូនស្រីរបស់នាងក៏បានជាភ្លាម។
ម៉ាថាយ 15:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែ កូនឆ្កែស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ ដូច្នេះ សូមឲ្យសម្រេចតាមចិត្តនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។
ម៉ាថាយ 15:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មានបន្ទូលថា ដែលយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យកូនឆ្កែ នោះមិនល្អទេ តែស្ត្រីនោះទូលថា មែនហើយព្រះអម្ចាស់ ប៉ុន្តែកូនឆ្កែវាស៊ីកំទេចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរ នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា នាងស្រីអើយ នាងមានសេចក្ដីជំនឿជាខ្លាំងមែន ចូរឲ្យនាងបានដូចសេចក្ដីប្រាថ្នាចុះ ស្រាប់តែកូនស្រីរបស់នាងបានជា ចាប់តាំងពីវេលានោះឯងទៅ។