ម៉ាថាយ 15:1-3
ម៉ាថាយ 15:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ពួកផារិស៊ី និងពួកអាចារ្យមកពីក្រុងយេរូសាឡិមបានចូលមកជិតព្រះយេស៊ូវទូលថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកប្រព្រឹត្តល្មើសនឹងទំនៀមទម្លាប់របស់ចាស់បុរាណដូច្នេះ? ដ្បិតពេលគេបរិភោគ គេមិនលាងដៃទេ»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចុះអ្នករាល់គ្នា ហេតុអ្វីបានជាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នាទៅវិញ?
ម៉ាថាយ 15:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានពួកខាងគណៈផារីស៊ី និងពួកអាចារ្យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ?
ម៉ាថាយ 15:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកអាចារ្យ នឹងពួកផារិស៊ី ដែលនៅក្រុងយេរូសាឡិម គេក៏មកឯព្រះយេស៊ូវទូលថា ហេតុអ្វីបានជាពួកសិស្សលោកធ្វើខុសនឹងទំនៀមទំលាប់ ដែលពួកចាស់ទុំបានតាំងទុកពីបុរាណមកដូច្នេះ ដ្បិតកាលណាបរិភោគ នោះគេមិនលាងដៃសោះ តែទ្រង់មានបន្ទូលតបថា ឯអ្នករាល់គ្នាវិញ តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទំលាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ