ម៉ាថាយ 14:28-32

ម៉ាថាយ 14:28-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេត្រុស​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់ បើ​ពិត​ជា​ព្រះ‌អង្គ​មែន សូម​បញ្ជា​ឲ្យ​ទូល‌បង្គំ​ដើរ​លើ​ទឹក​ទៅ​រក​ព្រះ‌អង្គ​ផង»។ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មក​ចុះ!» ដូច្នេះ ពេត្រុស​ក៏​ចេញ​ពី​ទូក ហើយ​ចាប់​ផ្ដើម​ដើរ​លើ​ទឹក សំដៅ​ទៅ​រក​ព្រះ‌យេស៊ូវ។ ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ដោយ​ព្រោះ​ចាប់​ផ្ដើម​លិច លោក​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជួយ​ទូល‌បង្គំ​ផង!»។ រំពេច​នោះ ព្រះ‌យេស៊ូវ​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?» ពេល​ព្រះ‌អង្គ និង​ពេត្រុស​ចូល​ដល់​ក្នុង​ទូក ខ្យល់​ក៏​ស្ងប់​ឈឹង

ចែក​រំលែក
អាន ម៉ាថាយ 14

ម៉ាថាយ 14:28-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឲ្យ​ខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះ‌យេស៊ូ។ ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។ ព្រះ‌យេស៊ូ​ក៏​លូក​ព្រះ‌ហស្ដ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។ បន្ទាប់​មក ព្រះអង្គ និង​លោក​ពេត្រុស​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់។

ចែក​រំលែក
អាន ម៉ាថាយ 14

ម៉ាថាយ 14:28-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពេត្រុស​ទូល​តប​ថា ព្រះ‌អម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង ទ្រង់​មាន​បន្ទូល​ថា ចូរ​មក​ចុះ ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះ‌យេស៊ូវ តែ​កាល​គាត់​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ រួច​កាល​ទ្រង់​នឹង​គាត់​បាន​ឡើង​ទៅ​ក្នុង​ទូក​ហើយ នោះ​ខ្យល់​ក៏​ស្ងប់​ឈឹង

ចែក​រំលែក
អាន ម៉ាថាយ 14