ម៉ាថាយ 14:22-23
ម៉ាថាយ 14:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ភ្លាមនោះ ព្រះអង្គបញ្ជាពួកសិស្សឲ្យចុះទូក ឆ្លងទៅត្រើយម្ខាងមុន តែព្រះអង្គនៅប្រាប់បណ្តាជនឲ្យវិលត្រឡប់ទៅវិញ។ កាលព្រះអង្គប្រាប់ឲ្យបណ្តាជនចេញផុតអស់ហើយ ទ្រង់ក៏យាងឡើងលើភ្នំតែមួយអង្គឯង ដើម្បីអធិស្ឋាន។ លុះដល់ពេលព្រលប់ ព្រះអង្គគង់នៅទីនោះតែមួយព្រះអង្គឯង
ម៉ាថាយ 14:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស*ឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។ កាលព្រះអង្គឲ្យមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេ ដើម្បីអធិស្ឋាន*។ លុះដល់យប់ ព្រះអង្គគង់នៅទីនោះតែមួយអង្គឯង។
ម៉ាថាយ 14:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯត្រើយម្ខាងមុនទ្រង់ ទាល់តែទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញអស់ លុះបានឲ្យគេទៅផុតអស់ហើយ នោះទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋាន លុះពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់