ម៉ាថាយ 14:18-21

ម៉ាថាយ 14:18-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំបុ័ង និង​ត្រី​នោះ​មក​ឲ្យ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​បង្គាប់​ឲ្យ​បណ្តា‌ជន​អង្គុយ​នៅ​លើ​ស្មៅ។ ព្រះ‌អង្គ​យក​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​នោះ​មក ហើយ​ងើប​ព្រះ‌ភក្ត្រ​ទៅ​ស្ថាន‌សួគ៌​អរ​ព្រះ‌គុណ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​ពួក​សិស្ស ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដា‌ជន។ គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ដប់​ពីរ​កន្ត្រក។ អស់​អ្នក​ដែល​បាន​បរិ‌ភោគ មាន​ចំនួន​បុរស​ប្រមាណ​ប្រាំ​ពាន់​នាក់ មិន​រាប់​ស្ត្រី និង​កូន​ក្មេង​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 14

ម៉ាថាយ 14:18-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំប៉័ង និង​ត្រី​នោះ​មក​ឲ្យ​ខ្ញុំ»។ បន្ទាប់​មក ព្រះអង្គ​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​លើ​ស្មៅ ព្រះអង្គ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដា‌ជន​បរិភោគ។ អ្នក​ទាំង​នោះ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ពួក​សិស្ស​ប្រមូល​នំប៉័ង​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ អស់​អ្នក​ដែល​បាន​បរិភោគ​នំប៉័ង មាន​ប្រុសៗ​ទាំង​អស់​ប្រមាណ​ប្រាំ‌ពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 14