ម៉ាថាយ 14:13-14 - Compare All Versions

ម៉ាថាយ 14:13-14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

កាល​ព្រះ‌យេស៊ូ​បាន​ជ្រាប​ដំណឹង​នេះ ព្រះអង្គ​ក៏​យាង​ចុះ​ទូក ចាក​ចេញ​ជា​មួយ​ពួក​សិស្ស* ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន។ ប៉ុន្តែ មហា‌ជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះអង្គ។ កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក ទត​ឃើញ​មហា‌ជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គេ​ពន់​ពេក​ណាស់ ហើយ​ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។

ចែក​រំលែក
ម៉ាថាយ 14 គខប

ម៉ាថាយ 14:13-14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ហើយ នោះ​ទ្រង់​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ទី​រហោ‌ស្ថាន​ដោយ‌ឡែក រីឯ​ពួក​បណ្តាជន​ក៏​បាន​ដឹង ហើយ​គេ​ចេញ​ពី​ក្រុង​ទាំង​អស់​ដើរ​តាម​ទ្រង់​ទៅ លុះ​ទ្រង់​យាង​ឡើង​ពី​ទូក​វិញ ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មីរ​ដេរ‌ដាស ទ្រង់​ក៏​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ប្រោស​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​ក្នុង​ពួក​គេ​ឲ្យ​បាន​ជា

ចែក​រំលែក
ម៉ាថាយ 14 ពគប

ម៉ាថាយ 14:13-14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ទ្រង់​ក៏​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​កន្លែង​មួយ​ស្ងាត់​ដោយ​ឡែក​តែ​មួយ​អង្គ​ឯង ពេល​មហា‌ជន​បាន​ដឹង គេ​ក៏​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា ដើរ​ទៅ​តាម​ព្រះ‌អង្គ។ ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក ឃើញ​មហា‌ជន​ច្រើន​កុះករ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ក្នុង​ចំណោម​ពួក​គេ​ឲ្យ​បាន​ជា។

ចែក​រំលែក
ម៉ាថាយ 14 គកស១៦