ម៉ាថាយ 12:22-25

ម៉ាថាយ 12:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​ដែល​ខ្វាក់ ហើយ​គ មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គាត់​ឲ្យ​បាន​ជា។ ដូច្នេះ​បុរស​ដែល​គ​នោះ ក៏​និយាយ​បាន ហើយ​មើល​ឃើញ។ មហា‌ជន​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ហើយ​និយាយ​ថា៖ «តើ​អ្នក​នេះ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​មែន​ឬ?» ប៉ុន្តែ កាល​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​នេះ គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ប៉ុណ្ណោះ»។ ដោយ​ជ្រាប​គំនិត​របស់​គេ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អស់​ទាំង​នគរ​ណា​ដែល​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នឹង​ត្រូវ​វិនាស​មិន​ខាន ហើយ​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នោះ​ក៏​មិន​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ដែរ

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ មាន​គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​មក​គាល់​ព្រះអង្គ។ អារក្ស​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង គ​ថ្លង់​ផង។ ព្រះអង្គ​ប្រោស​គាត់​ឲ្យ​ជា គាត់​ក៏​និយាយ​បាន និង​មើល​ឃើញ​ទៀត​ផង។ មហា‌ជន​ស្រឡាំង‌កាំង​ទាំង​អស់​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​មែន!»។ ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី*​ពោល​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ មក​ពី​បេលសេ‌ប៊ូល ជា​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។ ព្រះអង្គ​ឈ្វេង​យល់​គំនិត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ក្រុម​គ្រួសារ​ណា​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ក៏​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​គេ​នាំ​មនុស្ស​ម្នាក់​មាន​អារក្ស​ចូល ដែល​ខ្វាក់​ហើយ​គ មក​ឯ​ទ្រង់ ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា គឺ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​គ​នោះ បាន​ទាំង​និយាយ ហើយ​មើល​ឃើញ​ផង ឯ​ហ្វូង​មនុស្ស គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​និយាយ​គ្នា​ថា អ្នក​នេះ តើ​មិន​មែន​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​នោះ​ទេ​ឬ​អី តែ​កាល​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​នោះ គេ​ក៏​ឆ្លើយ​ឡើង​ថា មនុស្ស​នេះ​ដេញ​អារក្ស​បាន ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​បន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​អស់​ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ពុំ​បាន​ទេ

ចែក​រំលែក
អាន ម៉ាថាយ 12