ម៉ាថាយ 10:34-37
ម៉ាថាយ 10:34-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កុំគិតថា ខ្ញុំមកដើម្បីនាំសេចក្ដីសុខសាន្តមកផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីនាំសេចក្តីសុខសាន្តមកទេ តែខ្ញុំនាំដាវមកទេតើ! ដ្បិតខ្ញុំមក ធ្វើឲ្យកូនប្រុសទាស់នឹងឪពុកខ្លួន ហើយកូនស្រីទាស់នឹងម្តាយ កូនប្រសាស្រីទាស់នឹងម្តាយក្មេក ហើយសត្រូវរបស់អ្នកនោះ គឺជាសមាជិកនៅក្នុងគ្រួសាររបស់អ្នកនោះឯង។ អ្នកណាស្រឡាញ់ឪពុក ឬម្តាយ ជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំឡើយ ហើយអ្នកណាស្រឡាញ់កូនប្រុស ឬកូនស្រី ជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ។
ម៉ាថាយ 10:34-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកឲ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ ខ្ញុំមក ធ្វើឲ្យកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្ដាយ កូនប្រសាស្រីបែកពីម្ដាយក្មេក។ អ្នកដែលនៅក្នុងផ្ទះជាមួយគ្នាក្លាយទៅជាសត្រូវនឹងគ្នា»។ «អ្នកណាស្រឡាញ់ឪពុកម្ដាយខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសិស្ស*របស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួនខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំដែរ។
ម៉ាថាយ 10:34-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្ដីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្ដីមេត្រីទេ គឺឲ្យមានដាវវិញ ដ្បិតខ្ញុំបានមក ដើម្បីនឹងនាំឲ្យគេទាស់នឹងឪពុកខ្លួន ឲ្យកូនស្រីទាស់នឹងម្តាយ ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេក ឯពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬកូនស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ