ម៉ាថាយ 10:11-13
ម៉ាថាយ 10:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅក្រុងណា ឬភូមិណាដែលអ្នករាល់គ្នាចូលទៅ ចូរសួររកអ្នកដែលស័ក្តិសមនៅទីនោះ ហើយស្នាក់នៅផ្ទះអ្នកនោះ រហូតដល់អ្នកចាកចេញ។ ពេលចូលទៅក្នុងផ្ទះនោះ ត្រូវជម្រាបសួរ អ្នកផ្ទះនោះផង។ បើអ្នកផ្ទះនោះស័ក្តិសម ចូរឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាកើតមានដល់ផ្ទះនោះ តែបើមិនស័ក្តិសម ត្រូវឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាវិលមករកអ្នករាល់គ្នាវិញ។
ម៉ាថាយ 10:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬក្រុងណាមួយ ចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឲ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។ ពេលចូលទៅក្នុងផ្ទះណា ត្រូវជម្រាបសួរអ្នកផ្ទះនោះ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ត នោះសេចក្ដីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងវិលមករកអ្នករាល់គ្នាវិញ។
ម៉ាថាយ 10:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះដែលគេគួរ រួចឲ្យនៅផ្ទះអ្នកនោះ ដរាបដល់អ្នកចេញទៅ កាលណាចូលទៅ ក៏ត្រូវជំរាបសួរអ្នកផ្ទះនោះដែរ បើអ្នកផ្ទះនោះគេគួរ នោះចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះនោះចុះ តែបើមិនគួរទេ នោះត្រូវឲ្យសេចក្ដីសុខសាន្តត្រឡប់មកលើអ្នករាល់គ្នាវិញ