ម៉ាថាយ 1:4-11
ម៉ាថាយ 1:4-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អើរ៉ាមបង្កើតអ័មីណាដាប់ អ័មីណាដាប់បង្កើតណាសូន ណាសូនបង្កើតសាលម៉ូន សាលម៉ូនយកនាងរ៉ាហាបបង្កើតបានបូអូស បូអូសយកនាងរស់បង្កើតបានអូបិឌ អូបិឌបង្កើតអ៊ីសាយ អ៊ីសាយបង្កើតស្តេចដាវីឌ ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន សាឡូម៉ូនបង្កើតរេហូបោម រេហូបោមបង្កើតអ័ប៊ីយ៉ា អ័ប៊ីយ៉ាបង្កើតអេសា អេសាបង្កើតយេហូសាផាត យេហូសាផាតបង្កើតយ៉ូរ៉ាម យ៉ូរ៉ាមបង្កើតអូសៀស អូសៀសបង្កើតយ៉ូថាម យ៉ូថាមបង្កើតអេហាស អេហាសបង្កើតអេសេគាស អេសេគាសបង្កើតម៉ាណាសេ ម៉ាណាសេបង្កើតអាំម៉ូន អាំម៉ូនបង្កើតយ៉ូសៀស យ៉ូសៀសបង្កើតយេកូនាស និងបងប្អូនរបស់គាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន។
ម៉ាថាយ 1:4-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអើរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតលោកអ៊ីសាយ លោកអ៊ីសាយបង្កើតស្ដេចដាវីឌ។ ស្ដេចដាវីឌ និងភរិយារបស់លោកអ៊ូរីបង្កើតស្ដេចសាឡូម៉ូន ស្ដេចសាឡូម៉ូនបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអេសា ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាម បង្កើតស្ដេចអូសៀស ស្ដេចអូសៀសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអេហាស ស្ដេចអេហាសបង្កើតស្ដេចហេសេគា ស្ដេចហេសេគាបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអាំម៉ូន ស្ដេចអាំម៉ូនបង្កើតស្ដេចយ៉ូសៀស ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និងអនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
ម៉ាថាយ 1:4-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អើរ៉ាមបង្កើតអ័មីន៉ាដាប់ៗបង្កើតណាសូនៗបង្កើតសាលម៉ូន សាលម៉ូនយកនាងរ៉ាហាប បង្កើតបានបូអូសៗយកនាងរស់ បង្កើតបានអូបិឌៗបង្កើតអ៊ីសាយ អ៊ីសាយបង្កើតដាវីឌដ៏ជាស្តេច ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន សាឡូម៉ូនបង្កើតរេហូបោមៗបង្កើតអ័ប៊ីយ៉ា អ័ប៊ីយ៉ាបង្កើតអេសា អេសាបង្កើតយ៉ូសាផាតៗបង្កើតយ៉ូរ៉ាមៗបង្កើតអូសៀស អូសៀសបង្កើតយ៉ូថាមៗបង្កើតអេហាសៗបង្កើតអេសេគាស អេសេគាសបង្កើតម៉ាន៉ាសេៗបង្កើតអាំម៉ូនៗបង្កើតយ៉ូសៀស យ៉ូសៀសបង្កើតយេកូនាស ហើយនឹងបងប្អូនគាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន