ម៉ាថាយ 1:20 - Compare All Versions

ម៉ាថាយ 1:20 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ប៉ុន្តែ ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់​បាន​លេច​មក​ប្រាប់​លោក​ក្នុង​យល់​សប្តិ​ថា៖ «យ៉ូសែប ជា​ពូជ​ពង្ស​ព្រះ‌បាទ​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​មក​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​នាង គឺ​មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ។

ចែក​រំលែក
ម៉ាថាយ 1 គកស១៦

ម៉ាថាយ 1:20 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។

ចែក​រំលែក
ម៉ាថាយ 1 គខប

ម៉ាថាយ 1:20 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

កាល​ដែល​គាត់​កំពុង​តែ​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ លេច​មក​ពន្យល់​សប្តិ ប្រាប់​គាត់​ថា យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ

ចែក​រំលែក
ម៉ាថាយ 1 ពគប