ម៉ាថាយ 1:1-6
ម៉ាថាយ 1:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាបញ្ជីពង្សាវតាររបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជវង្សព្រះបាទដាវីឌ និងជាជំនួរវង្សរបស់លោកអ័ប្រាហាំ។ អ័ប្រាហាំបង្កើតអ៊ីសាក អ៊ីសាកបង្កើតយ៉ាកុប យ៉ាកុបបង្កើតយូដា និងបងប្អូនរបស់គាត់ យូដាយកនាងតាម៉ារ បង្កើតបានពេរេស និងសេរ៉ាស ពេរេសបង្កើតហេស្រុន ហេស្រុនបង្កើតអើរ៉ាម អើរ៉ាមបង្កើតអ័មីណាដាប់ អ័មីណាដាប់បង្កើតណាសូន ណាសូនបង្កើតសាលម៉ូន សាលម៉ូនយកនាងរ៉ាហាបបង្កើតបានបូអូស បូអូសយកនាងរស់បង្កើតបានអូបិឌ អូបិឌបង្កើតអ៊ីសាយ អ៊ីសាយបង្កើតស្តេចដាវីឌ ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន
ម៉ាថាយ 1:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រិស្ត* ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ*។ លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម លោកអើរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតលោកអ៊ីសាយ លោកអ៊ីសាយបង្កើតស្ដេចដាវីឌ។ ស្ដេចដាវីឌ និងភរិយារបស់លោកអ៊ូរីបង្កើតស្ដេចសាឡូម៉ូន
ម៉ាថាយ 1:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ អ័ប្រាហាំបង្កើតអ៊ីសាកៗបង្កើតយ៉ាកុបៗបង្កើតយូដា ហើយនឹងបងប្អូនគាត់ យូដាយកនាងតាម៉ារ បង្កើតបានពេរេសនឹងសេរ៉ាស ពេរេសបង្កើតហេស្រុនៗបង្កើតអើរ៉ាម អើរ៉ាមបង្កើតអ័មីន៉ាដាប់ៗបង្កើតណាសូនៗបង្កើតសាលម៉ូន សាលម៉ូនយកនាងរ៉ាហាប បង្កើតបានបូអូសៗយកនាងរស់ បង្កើតបានអូបិឌៗបង្កើតអ៊ីសាយ អ៊ីសាយបង្កើតដាវីឌដ៏ជាស្តេច ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន