ម៉ាថាយ 1:1-5

ម៉ាថាយ 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​បញ្ជី​ពង្សាវតារ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ​វង្ស​ព្រះ‌បាទ​ដាវីឌ និង​ជា​ជំនួរ​វង្ស​របស់​លោក​អ័ប្រា‌ហាំ។ អ័ប្រា‌ហាំ​បង្កើត​អ៊ីសាក អ៊ីសាក​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យូដា និង​បង‌ប្អូន​របស់​គាត់ យូដា​យក​នាង​តា​ម៉ារ បង្កើត​បាន​ពេរេស និង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុន ហេស្រុន​បង្កើត​អើរ៉ាម អើរ៉ាម​បង្កើត​អ័មីណា‌ដាប់ អ័មីណា‌ដាប់​បង្កើត​ណា‌សូន ណា‌សូន​បង្កើត​សាលម៉ូន សាលម៉ូន​យក​នាង​រ៉ាហាប​បង្កើត​បាន​បូអូស បូអូស​យក​នាង​រស់​បង្កើត​បាន​អូបិឌ អូបិឌ​បង្កើត​អ៊ីសាយ

ចែក​រំលែក
អាន ម៉ាថាយ 1

ម៉ាថាយ 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ*។ លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បងប្អូន​របស់​គាត់ លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេ‌រ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម លោក​អើរ៉ាម​បង្កើត​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន លោក​សាល‌ម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​អ៊ីសាយ

ចែក​រំលែក
អាន ម៉ាថាយ 1