ម៉ាឡាគី 3:8-10
ម៉ាឡាគី 3:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែ អ្នករាល់គ្នាបានកោងយករបស់យើងហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ព្រះអង្គឯណា? គឺក្នុងតង្វាយមួយភាគក្នុងដប់ ហើយក្នុងតង្វាយលើកចុះឡើងនោះ អ្នករាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែងតែកោងយករបស់យើងយ៉ាងដូច្នេះ ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ម៉ាឡាគី 3:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើមនុស្សកេងប្រវ័ញ្ចព្រះជាម្ចាស់ ដូចម្ដេចបាន? អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា “យើងខ្ញុំកេងប្រវ័ញ្ចព្រះអង្គដូចម្ដេចខ្លះ?”។ គឺអ្នករាល់គ្នាកេងប្រវ័ញ្ច តង្វាយមួយភាគដប់ និងតង្វាយ ដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង! អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ព្រោះប្រជាជាតិទាំងមូល បានកេងប្រវ័ញ្ចយើង»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារ ក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្ហូរព្រះពរដ៏លើសលុបមកលើអ្នករាល់គ្នា»។
ម៉ាឡាគី 3:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ ប៉ុន្តែឯងរាល់គ្នាបានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ទ្រង់ឯណា គឺក្នុងដង្វាយ១ភាគក្នុង១០ ហើយក្នុងដង្វាយលើកចុះឡើងនោះឯង ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្តាសាហើយ ដោយព្រោះតែងតែកោងយករបស់អញយ៉ាងដូច្នេះ ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់ មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ