ម៉ាឡាគី 3:7
ម៉ាឡាគី 3:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាបានបោះបង់ចោលសេចក្ដីបញ្ញត្តិរបស់យើង ចាប់តាំងពីជំនាន់បុព្វបុរសមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារបង្គាប់ថា ចូរវិលមកយើងវិញចុះ នោះយើងនឹងត្រឡប់មករកអ្នករាល់គ្នាដែរ តែអ្នករាល់គ្នាថា "តើយើងនឹងវិលទៅយ៉ាងដូចម្តេច?"
ម៉ាឡាគី 3:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរ អ្នករាល់គ្នាងាកចេញពីច្បាប់របស់យើង គឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។ ចូរនាំគ្នាវិលមករកយើង នោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។ អ្នករាល់គ្នាពោលថា: “យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។
ម៉ាឡាគី 3:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯងរាល់គ្នាបានបោះបង់ចោលសេចក្ដីបញ្ញត្តរបស់អញ ចាប់តាំងពីគ្រាពួកអយ្យកោរៀងមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ តែឯងរាល់គ្នាថា តើយើងនឹងវិលទៅយ៉ាងដូចម្តេច