ម៉ាឡាគី 2:2
ម៉ាឡាគី 2:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះយើងទេ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងចាត់បណ្ដាសាមកលើអ្នករាល់គ្នា យើងនឹងដាក់បណ្ដាសាជំនួសព្រះពរ ពីព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់សោះ។
ម៉ាឡាគី 2:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា មែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។
ម៉ាឡាគី 2:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះអញទេ នោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អញនឹងចាត់សេចក្ដីបណ្តាសា ឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្តាសាដល់ពររបស់ឯង អើ អញបានដាក់បណ្តាសាហើយ ពីព្រោះឯងរាល់គ្នាមិនយកចិត្តទុកដាក់សោះ