ម៉ាឡាគី 1:8
ម៉ាឡាគី 1:8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ? ហើយកាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ? ចូរជូនដល់ចៅហ្វាយអ្នកលមើល តើលោកសុខចិត្តទទួល ឬទទួលអ្នកដោយរាក់ទាក់ឬទេ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ម៉ាឡាគី 1:8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលអ្នករាល់គ្នាយកសត្វខ្វាក់ មកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? ពេលអ្នករាល់គ្នាយកសត្វបាក់ជើង ឬសត្វមានជំងឺមកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? បើអ្នកយកសត្វបែបនេះទៅជូន ទេសាភិបាលរបស់អ្នក តើគាត់សុខចិត្តទទួលយក ហើយទទួលអ្នកដោយរាក់ទាក់ឬ?» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
ម៉ាឡាគី 1:8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយកាលណាឯងរាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ ហើយកាលណាឯងរាល់គ្នាថ្វាយសត្វខ្ញើច នឹងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ ចូរជូនដល់ចៅហ្វាយឯងលមើល បើលោកសុខចិត្តនឹងឯង ឬយ៉ាងណា ឬបើលោកនឹងទទួលឯងឬទេ