ម៉ាឡាគី 1:1-3 - Compare All Versions

ម៉ាឡាគី 1:1-3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​របស់​ព្រះ‌យេហូវ៉ា​ទៅ​ដល់​អ៊ីស្រា‌អែល ដោយ​សារ​ម៉ាឡាគី ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ប៉ុន្តែ អ្នក​រាល់​គ្នា​ថា "តើ​ព្រះ​អង្គ​ស្រឡាញ់​យើង​ដូច​ម្ដេច?"។ ព្រះ‌យេហូវ៉ា​តប​ថា "តើ​អេសាវ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ? តែ​យើង​ស្រឡាញ់​យ៉ាកុប"។ យើង​ស្អប់​អេសាវ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​នៅ​ស្ងាត់​ច្រៀប ក៏​ឲ្យ​មត៌ក​របស់​គេទៅ​ពួក​ឆ្កែ​ព្រៃ​នៅ​ទី​រហោ‌ស្ថាន

ចែក​រំលែក
ម៉ាឡាគី 1 គកស១៦

ម៉ាឡាគី 1:1-3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល តាម​រយៈ​លោក​ម៉ាឡា‌គី។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​មាន​អ្វី​បញ្ជាក់​ថា ព្រះអង្គ​ស្រឡាញ់​យើង​ខ្ញុំ?”។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកុប​ក្ដី ក៏​យើង​ស្រឡាញ់​យ៉ាកុប​ជាង គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេ យើង​បាន​ធ្វើ​ឲ្យ​ភ្នំ​នៅ​ស្រុក​អេសាវ ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​យើង​បាន​ឲ្យ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុង ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។

ចែក​រំលែក
ម៉ាឡាគី 1 គខប

ម៉ាឡាគី 1:1-3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា​ដល់​អ៊ីស្រាអែល ដោយ‌សារ​ម៉ាឡាគី។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ប៉ុន្តែឯង​រាល់​គ្នា​ថា ទ្រង់​មាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា ព្រះ‌យេហូវ៉ា​ទ្រង់​តប​ថា ឯ​អេសាវ តើ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ​អី ទោះ​បើ​យ៉ាង​នោះ គង់​តែ​អញ​បាន​ស្រឡាញ់​យ៉ាកុប តែ​ចំណែក​អេសាវ​នោះ អញ​បាន​ស្អប់​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​បាន​ស្ងាត់​ច្រៀប ក៏​ឲ្យ​មរដក​របស់​គេ​ដល់​ពួក​ស្វាន នៅ​ទី​រហោ‌ស្ថាន

ចែក​រំលែក
ម៉ាឡាគី 1 ពគប