ម៉ាឡាគី 1:1-14
ម៉ាឡាគី 1:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលយ៉ាងធ្ងន់របស់ព្រះយេហូវ៉ាទៅដល់អ៊ីស្រាអែល ដោយសារម៉ាឡាគី ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្រឡាញ់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នាថា "តើព្រះអង្គស្រឡាញ់យើងដូចម្ដេច?"។ ព្រះយេហូវ៉ាតបថា "តើអេសាវមិនមែនជាបងរបស់យ៉ាកុបទេឬ? តែយើងស្រឡាញ់យ៉ាកុប"។ យើងស្អប់អេសាវ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេនៅស្ងាត់ច្រៀប ក៏ឲ្យមត៌ករបស់គេទៅពួកឆ្កែព្រៃនៅទីរហោស្ថាន ហើយទោះបើពួកអេដុមពោលថា "យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ" ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "គេនឹងសង់ឡើង តែយើងនឹងរំលំទៀត" មនុស្សនឹងហៅគេថា ទឹកដីរបស់មនុស្សទុច្ចរិត ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប ភ្នែកអ្នករាល់គ្នានឹងឃើញដែរ ហើយពោលថា "ព្រះយេហូវ៉ាប្រសើរឧត្ដម ហួសព្រំប្រទល់ស្រុកអ៊ីស្រាអែលទៅទៀត"»។ «កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?" គឺអ្នករាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់យើង អ្នករាល់គ្នាក៏ពោលថា "តើយើងបានបង្អាប់ព្រះអង្គដូចម្ដេច?" គឺដោយសារអ្នករាល់គ្នានិយាយថា តុរបស់ព្រះយេហូវ៉ាគួរឲ្យស្អប់។ ពេលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ? ហើយកាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ? ចូរជូនដល់ចៅហ្វាយអ្នកលមើល តើលោកសុខចិត្តទទួល ឬទទួលអ្នកដោយរាក់ទាក់ឬទេ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ឥឡូវនេះ ចូរអ្នករាល់គ្នាទូលអង្វរដល់ព្រះ ដើម្បីសូមព្រះអង្គផ្តល់ព្រះគុណដល់យើង។ ការទាំងអស់នេះកើតឡើងដោយសារអ្នករាល់គ្នា ដូច្នេះ តើព្រះអង្គនឹងទទួលអ្នករាល់គ្នាដោយរាក់ទាក់ឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ឱប្រសិនបើមានអ្នកណាមួយ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារ ដើម្បីមិនឲ្យបង្កាត់ភ្លើងនៅលើអាសនារបស់យើង ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងមិនចូលចិត្តអ្នករាល់គ្នាទេ ក៏មិនព្រមទទួលតង្វាយណាពីដៃអ្នករាល់គ្នាដែរ។ ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ប៉ុន្តែ ចំណែកអ្នករាល់គ្នា តែងតែបង្អាប់ឈ្មោះយើង ដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ។ ប៉ុន្តែ អ្នករាល់គ្នាពោលថា "ការនេះធុញណាស់" ហើយអ្នករាល់គ្នាបានមើលងាយយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ អ្នករាល់គ្នាយករបស់ដែលបានប្លន់ពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង ដែលអ្នករាល់គ្នានាំតង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាសួរថា តើគួរឲ្យយើងទទួលពីដៃអ្នករាល់គ្នាឬទេ? ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
ម៉ាឡាគី 1:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ាឡាគី។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះអង្គស្រឡាញ់យើងខ្ញុំ?”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។ ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកម្ទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែលព្រះអម្ចាស់ខ្ញាល់រហូត”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ ហើយពោលថា: “ព្រះអម្ចាស់សម្តែងមហិទ្ធិឫទ្ធិ ហួសព្រំដែនស្រុកអ៊ីស្រាអែលទៅទៀត!”»។ «ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាបិតាមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាបិតា? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាបូជាចារ្យវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ ព្រះនាមរបស់ព្រះអង្គត្រង់ណា?”។ អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង មកដាក់នៅលើអាសនៈរបស់យើង ហើយអ្នករាល់គ្នាពោលថា “តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គសៅហ្មង ត្រង់ណា?” គឺមកពីអ្នករាល់គ្នាពោលថា: តុរបស់ព្រះអម្ចាស់មិនសូវសំខាន់ទេ! ពេលអ្នករាល់គ្នាយកសត្វខ្វាក់ មកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? ពេលអ្នករាល់គ្នាយកសត្វបាក់ជើង ឬសត្វមានជំងឺមកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? បើអ្នកយកសត្វបែបនេះទៅជូន ទេសាភិបាលរបស់អ្នក តើគាត់សុខចិត្តទទួលយក ហើយទទួលអ្នកដោយរាក់ទាក់ឬ?» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ឥឡូវនេះ ចូរនាំគ្នាទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រណីសន្ដោសពួកយើង! «បើអ្នករាល់គ្នានៅតែធ្វើអំពើអាក្រក់ដូច្នេះ តើអ្នករាល់គ្នាស្មានថា យើងទទួលអ្នករាល់គ្នា ដោយរាក់ទាក់ឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារព្រះវិហារ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលតង្វាយពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកតង្វាយបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់ព្រះអម្ចាស់សៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។ អ្នករាល់គ្នាពោលថា “ពិធីទាំងនេះគួរឲ្យធុញទ្រាន់ណាស់!” ហើយក៏នាំគ្នាមើលងាយយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នាយកសត្វដែលលួចគេ សត្វពិការ ឬសត្វមានជំងឺមកឲ្យយើង ទុកជាតង្វាយ តើយើងទទួលតង្វាយនេះ ពីដៃរបស់អ្នករាល់គ្នាកើតឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន! ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន ហើយបែរជាយកសត្វពិការ មកធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ទៅវិញ! យើងជាព្រះមហាក្សត្រដ៏ឧត្ដម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
ម៉ាឡាគី 1:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ាដល់អ៊ីស្រាអែល ដោយសារម៉ាឡាគី។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានស្រឡាញ់ឯងរាល់គ្នា ប៉ុន្តែឯងរាល់គ្នាថា ទ្រង់មានស្រឡាញ់យើងរាល់គ្នាឯណា ព្រះយេហូវ៉ាទ្រង់តបថា ឯអេសាវ តើមិនមែនជាបងរបស់យ៉ាកុបទេឬអី ទោះបើយ៉ាងនោះ គង់តែអញបានស្រឡាញ់យ៉ាកុប តែចំណែកអេសាវនោះ អញបានស្អប់វិញ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេបានស្ងាត់ច្រៀប ក៏ឲ្យមរដករបស់គេដល់ពួកស្វាន នៅទីរហោស្ថាន ហើយទោះបើពួកអេដំម គេពោលថា យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ គង់តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា គេនឹងសង់ឡើងវិញ តែអញនឹងរំលំចុះទៀត នោះមនុស្សនឹងហៅគេថា ជាព្រំស្រុកនៃសេចក្ដីអាក្រក់ ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប ភ្នែកឯងរាល់គ្នានឹងឃើញដែរ ហើយឯងនឹងពោលថា សូមឲ្យព្រះយេហូវ៉ាបានដំកើងឡើង ក្រៅពីព្រំស្រុកអ៊ីស្រាអែលទៅទៀត។ ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្ដីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា គឺឯងរាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់អញ ឯងរាល់គ្នាក៏ពោលថា តើយើងបានបង្អាប់ដល់ទ្រង់ឯណា គឺដោយឯងរាល់គ្នាថា តុនៃព្រះយេហូវ៉ាគួរមើលងាយ ហើយកាលណាឯងរាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ ហើយកាលណាឯងរាល់គ្នាថ្វាយសត្វខ្ញើច នឹងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ ចូរជូនដល់ចៅហ្វាយឯងលមើល បើលោកសុខចិត្តនឹងឯង ឬយ៉ាងណា ឬបើលោកនឹងទទួលឯងឬទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឥឡូវនេះ ខ្ញុំសូមអ្នករាល់គ្នាឲ្យទូលអង្វរដល់ព្រះ ដើម្បីឲ្យទ្រង់បានផ្តល់ព្រះគុណដល់យើង ការទាំងអស់នេះបានកើតដោយសារអ្នករាល់គ្នាហើយ ដូច្នេះ តើទ្រង់នឹងទទួលមុខអ្នករាល់គ្នាណា១ឬ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឱបើសិនជាមានអ្នកណាមួយ ក្នុងពួកឯងរាល់គ្នានឹងបិទទ្វារទៅអេះ ដើម្បីមិនឲ្យបង្កាត់ភ្លើង នៅលើអាសនារបស់អញ ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អញមិនចូលចិត្តនឹងឯងរាល់គ្នាទេ ក៏មិនព្រមទទួលដង្វាយណាពីដៃឯងរាល់គ្នាដែរ ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះអញនឹងបានជាធំ នៅកណ្តាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះអញ ព្រមទាំងដង្វាយបរិសុទ្ធផង ដ្បិតឈ្មោះអញនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ប៉ុន្តែចំណែកឯងរាល់គ្នា តែងតែបង្អាប់ឈ្មោះអញទេដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ ឯងរាល់គ្នាក៏ថា យីះ ការនេះរអាចិត្តណាស់ ហើយបានធ្វើសូរហិះៗដាក់ការនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឯងរាល់គ្នានាំយករបស់ដែលប្លន់យកពីគេមក ព្រមទាំងសត្វខ្ញើច នឹងសត្វឈឺផង គឺយ៉ាងនោះដែលឯងរាល់គ្នានាំដង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាទ្រង់សួរថា តើគួរឲ្យអញទទួលពីដៃឯងរាល់គ្នាឬទេ ត្រូវបណ្តាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់វិញ ដ្បិតអញជាស្តេចដ៏ធំ ហើយឈ្មោះអញជាទីស្ញែងខ្លាច នៅកណ្តាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។