លូកា 9:37-43

លូកា 9:37-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​បន្ទាប់ ពេល​ចុះ​ពី​ភ្នំ​មក​វិញ មាន​មហា‌ជន​ច្រើន​កុះករ​ចូល​មក​ជួប​ព្រះ‌អង្គ។ មាន​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​ប្រជា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ខ្ញុំ​មាន​កូន​តែ​មួយ​នេះ​គត់។ វិញ្ញាណ​អាក្រក់​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ និង​ហើម​ជាំ​ពេញ​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក។ ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ និង​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត? ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ»។ ពេល​ក្មេង​នោះ​ដើរ​ចូល​មក អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់​ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​កំហែង​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ។ មនុស្ស​ទាំង​អស់​មាន​សេចក្ដី​អស្ចារ្យ​នឹង​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ។ ពេល​គ្រប់​គ្នា​កំពុង​តែ​ស្ញប់​ស្ញែង​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖

ចែក​រំលែក
អាន លូកា 9

លូកា 9:37-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​មក​វិញ ពេល​នោះ មាន​បណ្ដា‌ជន​យ៉ាង​ច្រើន​មក​រក​ព្រះអង្គ។ មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ប្រោស‌ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង ព្រោះ​ខ្ញុំ​ប្របាទ​មាន​កូន​តែ​មួយ​នេះ​គត់។ ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ វា​ស្រែក រើ‌បម្រះ ប្រកាច់‌ប្រកិន បែក​ពពុះ​មាត់។ លុះ​ធ្វើ​បាប​វា​យ៉ាង​ធ្ងន់​ហើយ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ទៅ ទុក​ឲ្យ​កូន​ខ្ញុំ​ប្របាទ​នៅ​គ្រាំ‌គ្រា។ ខ្ញុំ​ប្របាទ​បាន​អង្វរ​សិស្ស​របស់​លោក​ឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នោះ​ដែរ ប៉ុន្តែ គេ​មិន​អាច​ដេញ​វា​ចេញ​សោះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​កូន​របស់​អ្នក​មក​ណេះ​មើល៍»។ ពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្រាប់​តែ​អារក្ស​ផ្ដួល​វា ធ្វើ​ឲ្យ​វា​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​ទៅ​វិញ្ញាណ​អាក្រក់ ព្រះអង្គ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា ហើយ​ប្រគល់​ទៅ​ឲ្យ​ឪពុក​វា​វិញ។ មនុស្ស​គ្រប់​គ្នា​ស្ងើច​អំពី​មហិទ្ធិ‌ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌ជាម្ចាស់។ នៅ​ពេល​មនុស្ស​គ្រប់ៗ​គ្នា​កំពុង​កោត​ស្ញប់‌ស្ញែង​នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖

ចែក​រំលែក
អាន លូកា 9

លូកា 9:37-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ថ្ងៃ​ក្រោយ កាល​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​សន្ធឹក​មក​ជួប​នឹង​ទ្រង់ ហើយ​មើល មាន​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ពួក​មនុស្ស​ទាំង​នោះ​ថា លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ដ្បិត​ជា​កូន​តែ​១​របស់​ខ្ញុំ ហើយ​មើល មាន​វិញ្ញាណ​អារក្ស​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ នឹង​ហើម​ជាំ​អស់​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ចេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ ហើយ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ កាល​វា​កំពុង​តែ​ដើរ​ចូល​មក នោះ​អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​ទ្រង់​កំហែង​ទៅ​វិញ្ញាណ​អសោចិ៍ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ ឯ​មនុស្ស​ទាំង‌ឡាយ ក៏​អស្ចារ្យ​ចំពោះ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​ទាំង​អស់​គ្នា។ កាល​មនុស្ស​ទាំង​អស់ កំពុង​តែ​នឹក​ប្លែក​ក្នុង​ចិត្ត ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា

ចែក​រំលែក
អាន លូកា 9