លូកា 8:47-48 - ប្រៀបធៀបគ្រប់កំណែ

លូកា 8:47-48 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ស្ត្រី​នោះ​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទាំង​ញ័រ​រន្ធត់ ព្រោះ​ដឹង​ថា​ខ្លួន​លាក់​រឿង​នេះ​មិន​ជិត។ នាង​ទូល​ព្រះអង្គ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​អំពី​ហេតុ ដែល​នាំ​ឲ្យ​នាង​ពាល់​ព្រះអង្គ ហើយ​នាង​បាន​ជា​ពី​ជំងឺ​ភ្លាម។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។

ចែក​រំលែក
លូកា 8 គខប

លូកា 8:47-48 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

កាល​ស្ត្រី​នោះ​បាន​ឃើញ​ថា លាក់​ខ្លួន​មិន​កំបាំង​ទេ នោះ​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ផ្តួល​ខ្លួន​នៅ​ចំពោះ​ទ្រង់ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ទ្រង់ ហើយ​ពី​បែប​ដែល​នាង​បាន​ជា​ភ្លាម​១​រំពេច​ផង ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ដ្បិត​សេចក្ដី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ។

ចែក​រំលែក
លូកា 8 ពគប

លូកា 8:47-48 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

កាល​ស្ត្រី​នោះ​ឃើញ​ថា នាង​មិន​អាច​លាក់​បាន នាង​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះ‌អង្គ ហើយ​ពី​របៀប​ដែល​នាង​បាន​ជា​ភ្លាម​មួយ​រំពេច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។

ចែក​រំលែក
លូកា 8 គកស១៦