លូកា 8:1-3

លូកា 8:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក​ភ្លាម ព្រះ‌អង្គ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នានា ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះ។ អ្នក​ទាំង​ដប់​ពីរ​នៅ​ជាមួយ​ព្រះ‌អង្គ ហើយ​ស្ត្រី​ខ្លះ​ដែល​បាន​ជា​ពី​វិញ្ញាណ​អាក្រក់ និង​ពី​ជំងឺ​ផ្សេងៗ​ក៏​នៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារា ហៅ​ថា​អ្នក​ស្រុក​ម៉ាក់ដាឡា ដែល​មាន​អារក្ស​ប្រាំ​ពីរ​ចេញ​ពី​នាង នាង​យ៉ូអាន់ ប្រពន្ធ​របស់​ឃូសា ជា​មហាតលិក​របស់​ព្រះបាទ​ហេរ៉ូឌ នាង​ស៊ូសាន និង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ផ្គត់​ផ្គង់​ព្រះ‌អង្គ និង​ពួក​សិស្ស​ដោយ​ធនធាន​របស់​ខ្លួន។

ចែក​រំលែក
អាន លូកា 8

លូកា 8:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង តាម​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។ សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ទៅ​ជា​មួយ​ព្រះអង្គ ហើយ​មាន​ស្ត្រី​ខ្លះ​ទៀត​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង នាង​យ៉ូអាន់ ភរិយា​របស់​ឃូសា ជា​មហា‌តលិក​របស់​ព្រះ‌បាទ​ហេរ៉ូដ នាង​ស៊ូសាន ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធន‌ធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​ព្រះ‌យេស៊ូ និង​សិស្ស*​របស់​ព្រះអង្គ។

ចែក​រំលែក
អាន លូកា 8