លូកា 7:48-50
លូកា 7:48-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «នាងបានទទួលការអត់ទោសឲ្យរួចពីបាបហើយ»។ ពេលនោះ អស់អ្នកដែលអង្គុយរួមតុជាមួយព្រះអង្គ ចាប់ផ្ដើមគិតក្នុងចិត្តថា៖ «តើលោកនេះជានរណា ដែលសូម្បីតែបាបក៏អត់ទោសឲ្យបានដូច្នេះ»? ព្រះអង្គមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។
លូកា 7:48-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ខ្ញុំអត់ទោសឲ្យនាងរួចពីបាបហើយ»។ អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។
លូកា 7:48-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់មានបន្ទូលទៅនាងថា បាបនាងបានអត់ទោសឲ្យនាងហើយ ឯពួកអ្នកដែលអង្គុយនៅតុជាមួយ ក៏ចាប់តាំងគិតក្នុងចិត្តថា តើអ្នកនេះជាអ្វីដែលអត់ទោសបាបបានផងដូច្នេះ តែទ្រង់មានបន្ទូលទៅស្ត្រីនោះថា សេចក្ដីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្ដីសុខចុះ។