លូកា 6:27-30
លូកា 6:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ចូរធ្វើល្អចំពោះអស់អ្នកដែលស្អប់អ្នករាល់គ្នា ចូរឲ្យពរអស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា ហើយអធិស្ឋានឲ្យអស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា។ ប្រសិនបើមានអ្នកណាទះកំផ្លៀងអ្នកម្ខាង ចូរបែរម្ខាងឲ្យគេទៀតចុះ ហើយប្រសិនបើអ្នកណាយកអាវវែងរបស់អ្នក ក៏កុំឃាត់មិនឲ្យគេយកអាវតូចរបស់អ្នកឡើយ។ ចូរឲ្យដល់អ្នកណាដែលសុំពីអ្នក ហើយបើអ្នកណាយករបស់អ្វីពីអ្នក កុំឲ្យទារពីគេវិញឡើយ។
លូកា 6:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ។ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។
លូកា 6:27-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នា ដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក ឯអ្នកណាដែលទះកំភ្លៀងអ្នកម្ខាង នោះត្រូវបែរម្ខាងទៅឲ្យគេទៀត ហើយបើអ្នកណាយកអាវវែងរបស់អ្នក នោះកុំឲ្យឃាត់មិនឲ្យគេយកអាវតូចអ្នកផងឡើយ ចូរឲ្យដល់អ្នកណាដែលសូមអ្នក ហើយបើអ្នកណាយករបស់អ្វីផងអ្នក នោះកុំឲ្យទារវិញឡើយ