លូកា 5:4-5
លូកា 5:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «ចូរចេញទូកទៅទឹកជ្រៅ ហើយទម្លាក់អួនចាប់ត្រីចុះ»។ ស៊ីម៉ូនទូលតបថា៖ «លោកគ្រូ យើងខ្ញុំខំអូសអួនពេញមួយយប់ ចាប់មិនបានត្រីសោះ តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។
លូកា 5:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះព្រះអង្គបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។
លូកា 5:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះឈប់អធិប្បាយហើយ នោះទ្រង់មានបន្ទូលទៅស៊ីម៉ូនថា ឲ្យចេញទូកទៅឯកន្លែងទឹកជ្រៅទំលាក់អួនចាប់ត្រីចុះ ស៊ីម៉ូនទូលឆ្លើយថា លោកគ្រូអើយ យប់មិញ យើងខ្ញុំបានខំដឹកអួនទាល់ភ្លឺ គ្មានបានអ្វីសោះ តែខ្ញុំនឹងទំលាក់អួន តាមពាក្យលោកមើល