លូកា 5:17
លូកា 5:17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃមួយ កាលព្រះអង្គកំពុងតែបង្រៀន មានពួកផារិស៊ី និងពួកគ្រូវិន័យអង្គុយនៅទីនោះ។ អ្នកទាំងនោះមកពីគ្រប់ភូមិនៅស្រុកកាលីឡេ ស្រុកយូដា និងក្រុងយេរូសាឡិម ហើយព្រះចេស្តារបស់ព្រះអម្ចាស់នៅជាមួយព្រះអង្គ ដើម្បីប្រោសឲ្យជា
លូកា 5:17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្ដាជន មានពួកខាងគណៈផារីស៊ី* និងពួកអាចារ្យអង្គុយស្ដាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ធានុភាពរបស់ព្រះអម្ចាស់ ព្រះអង្គប្រោសអ្នកជំងឺឲ្យជា។
លូកា 5:17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានថ្ងៃ១ កាលទ្រង់កំពុងតែបង្រៀន នោះមានពួកផារិស៊ី នឹងពួកអ្នកប្រាជ្ញច្បាប់ ដែលចេញពីគ្រប់ទាំងភូមិស្រុកកាលីឡេ ស្រុកយូដា នឹងក្រុងយេរូសាឡិម គេមកអង្គុយស្តាប់ ហើយព្រះចេស្តានៃព្រះអម្ចាស់ក៏នៅទីនោះ បំរុងនឹងប្រោសគេឲ្យជាដែរ