លូកា 5:1-3
លូកា 5:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត ប្រជាជនប្រជ្រៀតគ្នាចូលមករកព្រះអង្គ ដើម្បីស្តាប់ព្រះបន្ទូល។ ព្រះអង្គទតឃើញទូកពីរចតនៅមាត់បឹង តែពួកអ្នកនេសាទបានចេញពីទូកទៅលាងអួនរបស់គេអស់ហើយ។ ព្រះអង្គយាងចុះទៅក្នុងទូកមួយនោះ ជាទូករបស់ស៊ីម៉ូន ក៏សុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គក៏គង់ចុះ ហើយបង្រៀនបណ្ដាជនពីក្នុងទូកនោះ។
លូកា 5:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចព្រះអង្គសុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។
លូកា 5:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់កំពុងឈរនៅមាត់សមុទ្រគេនេសារ៉ែត នោះមានមនុស្សកកកុញប្រជ្រៀតគ្នាមកឯទ្រង់ ដើម្បីនឹងស្តាប់ព្រះបន្ទូល ហើយទ្រង់ទតឃើញទូក២ចតនៅមាត់សមុទ្រ ដែលពួកអ្នកនេសាទបានឡើងទៅលាងអួនហើយ ទ្រង់យាងចុះទូក១នោះ ជាទូករបស់ស៊ីម៉ូន ក៏សូមឲ្យគាត់ចេញទូកពីដីបន្តិចទៅ រួចទ្រង់គង់បង្រៀនដល់បណ្តាមនុស្សពីក្នុងទូកវិញ