លូកា 4:5-6
លូកា 4:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក អារក្សបាននាំព្រះអង្គឡើងទៅកន្លែងមួយខ្ពស់ ហើយបង្ហាញនគរទាំងអស់របស់លោកីយ៍ឲ្យព្រះអង្គឃើញ ក្នុងរយៈពេលមួយដ៏ខ្លី ហើយទូលព្រះអង្គថា៖ «ខ្ញុំនឹងឲ្យអំណាច និងសិរីល្អនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំប្រគល់ឲ្យអ្នកណាស្រេចតែនឹងចិត្តខ្ញុំ។
លូកា 4:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មាននៅលើផែនដីឲ្យព្រះអង្គឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ មារសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះឲ្យលោក ដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំ ខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បាន ស្រេចតែនឹងចិត្តខ្ញុំ។
លូកា 4:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អារក្សក៏នាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ បង្ហាញនគរនៅលោកីយទាំងអស់ក្នុង១ភ្លែតនោះ ហើយទូលថា ខ្ញុំនឹងឲ្យអំណាច នឹងសិរីលំអនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំនឹងឲ្យដល់អ្នកណាស្រេចនឹងចិត្តខ្ញុំ