លូកា 4:2-4
លូកា 4:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គត្រូវអារក្សល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងថ្ងៃទាំងនោះ ព្រះអង្គមិនបានសោយអ្វីសោះ។ លុះផុតថ្ងៃទាំងនោះទៅ ទ្រង់ក៏ឃ្លាន។ អារក្សទូលព្រះអង្គថា៖ «ប្រសិនបើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមបង្គាប់ឲ្យថ្មនេះត្រឡប់ជានំបុ័ងមើល៍»។ ព្រះយេស៊ូវមានព្រះបន្ទូលតបទៅវាថា៖ «មានសេចក្តីចែងទុកមកថា "មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ" »។
លូកា 4:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅទីនោះ ព្រះអង្គត្រូវមារ*សាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះ ព្រះអង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបព្រះអង្គឃ្លាន។ មារ*ទូលព្រះអង្គថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មនេះទៅជានំប៉័ងមើល៍»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា មនុស្សមិនមែនរស់ដោយសារតែអាហារ ប៉ុណ្ណោះទេ »។
លូកា 4:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ត្រូវអារក្សល្បួងក្នុងរវាង៤០ថ្ងៃ មិនបានសោយអ្វីសោះនៅវេលានោះ លុះផុតថ្ងៃទាំងនោះមក ទ្រង់ក៏ឃ្លាន ហើយអារក្សទូលទ្រង់ថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មនេះត្រឡប់ជានំបុ័ងទៅ តែព្រះយេស៊ូវមានបន្ទូលតបថា មានសេចក្ដីចែងទុកមកថា «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលនៃព្រះវិញ»។