លូកា 4:1-2
លូកា 4:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវបានវិលពីទន្លេយ័រដាន់វិញ ទាំងពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅទីរហោស្ថាន ព្រះអង្គត្រូវអារក្សល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងថ្ងៃទាំងនោះ ព្រះអង្គមិនបានសោយអ្វីសោះ។ លុះផុតថ្ងៃទាំងនោះទៅ ទ្រង់ក៏ឃ្លាន។
លូកា 4:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថាន។ នៅទីនោះ ព្រះអង្គត្រូវមារ*សាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះ ព្រះអង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបព្រះអង្គឃ្លាន។
លូកា 4:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯព្រះយេស៊ូវទ្រង់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏វិលពីទន្លេយ័រដាន់មកវិញ នោះព្រះវិញ្ញាណនាំទៅនៅទីរហោស្ថាន ទ្រង់ត្រូវអារក្សល្បួងក្នុងរវាង៤០ថ្ងៃ មិនបានសោយអ្វីសោះនៅវេលានោះ លុះផុតថ្ងៃទាំងនោះមក ទ្រង់ក៏ឃ្លាន