លូកា 3:18-23

លូកា 3:18-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ លោក​ក៏​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រ‌ជាជន ដោយ​ពាក្យ​ដាស់​តឿន​ជា​ច្រើន។ ប៉ុន្តែ កាល​លោក​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ ពី​រឿង​ហេរ៉ូឌាស ជា​ភរិយា​របស់​អនុជ​របស់​ព្រះ‌អង្គ និង​ពី​គ្រប់​ទាំង​ការ​អាក្រក់​ដែល​ព្រះបាទ​ហេរ៉ូឌ​បាន​ធ្វើ នោះ​ទ្រង់​បាន​បន្ថែម​ការ​នេះ​មួយ​ទៀត ដោយ​ចាប់​យ៉ូហាន​ដាក់​គុក។ កាល​ប្រ‌ជាជន​ទាំង​អស់​បាន​ទទួល​ពិធី​ជ្រមុជ​រួច ព្រះ‌យេស៊ូវ​ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ​ដែរ ហើយ​ពេល​កំពុង​អធិស្ឋាន មេឃ​ក៏​បើក​ចំហ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះ‌អង្គ មាន​រូប​រាង​ដូច​សត្វ​ព្រាប។ មាន​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖ «អ្នក​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់» ។ កាល​ព្រះ‌យេស៊ូវ​ចាប់​ផ្តើម​ព្រះ‌រាជ​កិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​ប្រហែល​ជា​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​គិត​ស្មាន ព្រះ‌អង្គ​ជា​កូន​របស់​យ៉ូសែប ដែល​ជា​កូន​ហេលី

ចែក​រំលែក
អាន លូកា 3

លូកា 3:18-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូហាន​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជា‌ជន ដោយ​ពាក្យ​ដាស់‌តឿន​ជា​ច្រើន​ទៀត​ផង។ លោក​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​ថែម​ទៀត ព្រោះ​ស្ដេច​បាន​យក​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​អនុជ*​ព្រះអង្គ មក​ធ្វើ​ជា​មហេសី​របស់​ព្រះអង្គ​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត លោក​យ៉ូហាន​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ ព្រោះ​ស្ដេច​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។ ស្ដេច​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​លោក​យ៉ូហាន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង។ ពេល​ប្រជា‌ជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះ‌យេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន* ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​យាង​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះអង្គ។ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់»។ កាល​ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ព្រះ‌បរម‌កិច្ច ព្រះអង្គ​មាន​ព្រះ‌ជន្មាយុ​ប្រមាណ​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​ស្មាន ព្រះអង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​បុត្រ​លោក​ហេលី

ចែក​រំលែក
អាន លូកា 3

លូកា 3:18-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​គាត់​ក៏​ប្រាប់​ដំណឹង​ល្អ​ដល់​បណ្តា​មនុស្ស ព្រម​ទាំង​ទូន្មាន​សេចក្ដី​ជា​ច្រើន​ទៀត​ដែរ ប៉ុន្តែ​កាល​គាត់​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុរាជ ពី​រឿង​ហេរ៉ូ‌ឌាស ជា​ភរិយា​របស់​អនុជ​ទ្រង់ ហើយ​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ទ្រង់​បាន​ធ្វើ នោះ​ទ្រង់​បាន​បន្ថែម​ការ​នេះ​ទៀត គឺ​បាន​ចាប់​គាត់​ដាក់​គុក។ លុះ​កាល​បណ្តាជន​ទាំង​ប៉ុន្មាន បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ព្រះ‌យេស៊ូវ​ក៏​ទទួល​ដែរ រួច​កំពុង​ដែល​ទ្រង់​អធិស្ឋាន នោះ​ស្រាប់​តែ​មេឃ​របើក​ឡើង ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​រាង​ដូច​ជា​សត្វ​ព្រាប ក៏​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា ឯង​ជា​កូន​ស្ងួន‌ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។ ឯ​ព្រះ‌យេស៊ូវ កាល​ទ្រង់​ចាប់​តាំង​ប្រារព្ធ​ការ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​ប្រហែល​ជា​៣០​ឆ្នាំ ហើយ​តាម​ដែល​គេ​គិត​ស្មាន នោះ​ថា​ទ្រង់​ជា​កូន​យ៉ូសែប ដែល​ជា​កូន​ហេលី

ចែក​រំលែក
អាន លូកា 3