លូកា 22:1-6

លូកា 22:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា បុណ្យ​រំលង នោះ​ក៏​ជិត​មក​ដល់ ហើយ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​រក​វិធី​យ៉ាង​ណា​នឹង​សំឡាប់​ទ្រង់​ចេញ ព្រោះ​គេ​ខ្លាច​បណ្តាជន នោះ​អារក្ស​សាតាំង​វា​ចូល​យូដាស ដែល​ហៅ​ថា អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ពួក​១២ រួច​វា​ទៅ​និយាយ​នឹង​ពួក​សង្គ្រាជ ហើយ​នឹង​ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ពី​បែប​ដែល​នឹង​បញ្ជូន​ទ្រង់​ឲ្យ​ដល់​គេ គេ​ក៏​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា វា​យល់​ព្រម រួច​ក៏​ទៅ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ដល់​គេ ក្នុង​កាល​ដែល​ឃ្លាត​ពី​បណ្តា​មនុស្ស។

ចែក​រំលែក
អាន លូកា 22

លូកា 22:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា​បុណ្យ​រំលង នោះ​ជិត​មក​ដល់​ហើយ។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ រក​វិធី​យ៉ាង​ណា​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវ ដ្បិត​គេ​ខ្លាច​ប្រជា‌ជន។ ពេល​នោះ អារក្ស​សាតាំង​បាន​ចូល​យូដាស ដែល​ហៅ​ថា អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ។ គាត់​ចេញ​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​សង្គ្រាជ និង​ពួក​មេ‌ទ័ព​រក្សា​ព្រះ‌វិហារ ពី​របៀប​ដែល​គាត់​នឹង​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។ គេ​ក៏​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​គាត់។ យូដាស​យល់​ព្រម ហើយ​រក​ឱកាស​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ ពេលណា​គ្មាន​បណ្តា‌ជននៅ​ក្បែរ។

ចែក​រំលែក
អាន លូកា 22

លូកា 22:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពិធី​បុណ្យ​នំប៉័ង​ឥត​មេ ដែល​ហៅ​ថា​បុណ្យ​ចម្លង*​នោះ កាន់​តែ​ជិត​ដល់​ហើយ ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ រិះ​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ ដ្បិត​គេ​ខ្លាច​ប្រជា‌ជន។ ពេល​នោះ មារ‌សាតាំង​បាន​ចូល​យូដាស ហៅ​អ៊ីស្កា‌រីយ៉ុត ជា​សិស្ស​ម្នាក់​ក្នុង​ក្រុម​ទាំង​ដប់‌ពីរ​រូប។ យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​នាយក​បូជា‌ចារ្យ និង​មេ​ក្រុម​រក្សា​ព្រះ‌វិហារ* អំពី​ឧបាយ‌កល​ដែល​ត្រូវ​បញ្ជូន​ព្រះអង្គ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ លោក​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់ ហើយ​ព្រម​ព្រៀង​គ្នា​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ យូដាស​យល់​ព្រម ហើយ​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ មិន​ឲ្យ​បណ្ដា‌ជន​ដឹង​ឡើយ។