លូកា 20:41-44

លូកា 20:41-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​គេ​អាច​និយាយ​ថា​ព្រះ‌គ្រីស្ទ​ជា​ព្រះរាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ? ព្រោះ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់ មាន​រាជ​ឱង្ការ​នៅ​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង ទាល់​តែ​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ​បាទ​ព្រះ‌អង្គ"។ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ទ​ថា​ជា​ព្រះ‌អម្ចាស់ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​អាច​ជា​ព្រះ‌រាជវង្ស​របស់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?»

ចែក​រំលែក
អាន លូកា 20

លូកា 20:41-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស‌ម្នា​ថា ព្រះ‌គ្រិស្ត*​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ? ដ្បិត​ក្នុង​គម្ពីរ​ទំនុកតម្កើង ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌អម្ចាស់ របស់​ខ្ញុំ​ថា សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​ព្រះអង្គ” ។ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ត​ថា ព្រះ‌អម្ចាស់ ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច​ម្ដេច​កើត!»។

ចែក​រំលែក
អាន លូកា 20