លូកា 19:2-4
លូកា 19:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះឃើញមានបុរសអ្នកមានម្នាក់ឈ្មោះសាខេ ជាមេលើពួកអ្នកទារពន្ធ។ គាត់ខំរកមើលព្រះយេស៊ូវមានភិនភាគយ៉ាងណា តែមិនឃើញសោះ ដោយព្រោះមានមនុស្សច្រើនពេក ហើយគាត់ក៏តូចទាបផង។ ដូច្នេះ គាត់រត់ទៅខាងមុខ ឡើងលើដើមឧទុម្ពរឲ្យបានឃើញព្រះយេស៊ូវ ព្រោះព្រះអង្គត្រូវយាងមកតាមផ្លូវនោះ។
លូកា 19:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ* គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។
លូកា 19:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះឃើញមានបុរសអ្នកមានម្នាក់ឈ្មោះសាខេ ជាមេលើពួកអ្នកយកពន្ធ គាត់ខំរកមើលព្រះយេស៊ូវ ដែលទ្រង់មានបែបភាពជាយ៉ាងណា តែមិនឃើញសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ ហើយគាត់ក៏តូចទាបផង ដូច្នេះ គាត់រត់ទៅពីខាងមុខ ឡើងលើដើមឧទុម្ពរឲ្យបានឃើញទ្រង់ ព្រោះទ្រង់ត្រូវយាងមកតាមនោះ