លូកា 18:24-27
លូកា 18:24-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវទតទៅគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះណាស់ ការដែលសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះទៅទៀត»។ ពួកអ្នកដែលឮក៏ទូលសួរថា៖ «ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ?» ព្រះអង្គមានបន្ទូលថា៖ «ការអ្វីដែលមនុស្សធ្វើមិនកើត នោះព្រះអាចនឹងធ្វើកើតទាំងអស់»។
លូកា 18:24-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូឃើញគាត់ព្រួយចិត្ត ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ណាស់ សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។ អស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះអង្គពោលឡើងថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើត ព្រះជាម្ចាស់ធ្វើកើតទាំងអស់»។
លូកា 18:24-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវក៏ឃើញថា គាត់កើតមានចិត្តព្រួយ បានជាទ្រង់មានបន្ទូលថា មនុស្សអ្នកមានចូលទៅក្នុងនគរព្រះពិបាកណាស់ ដ្បិតដែលសត្វអូដ្ឋនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត ពួកអ្នកដែលឮក៏ទូលសួរថា ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ ទ្រង់មានបន្ទូលថា ការដែលមនុស្សធ្វើមិនកើត នោះព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់