លូកា 18:2-5

លូកា 18:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត​ខ្លាច​ដល់​ព្រះ ក៏​មិន​កោត​ញញើត​ចំពោះ​មនុស្ស​ណា​ឡើយ។ នៅ​ក្នុង​ក្រុង​នោះ មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ចេះ​តែ​មក​និយាយ​ទទូច​នឹង​លោក​នោះ​ថា "សូម​លោករក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង"។ លោក​ចេះ​តែ​បដិសេធ​អស់​ពេល​ជា​យូរ តែ​ក្រោយ​មក​លោក​គិត​ក្នុង​ចិត្ត​ថា "ទោះ​បើ​ខ្ញុំ​មិន​ខ្លាច​ដល់​ព្រះ ឬ​កោត​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ តែ​ព្រោះ​នាង​ចេះ​តែ​មក​រំខាន​ខ្ញុំ​ខ្លាំង​ឡើងៗ ខ្ញុំ​នឹង​ត្រូវ​ជំនុំ‌ជម្រះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ បើ​មិន​ដូច្នោះ​ទេ នាង​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ថែម​ទៀត"»។

ចែក​រំលែក
អាន លូកា 18

លូកា 18:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់​ជា​មនុស្ស​មិន​កោតខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។ មាន​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង”។ ប៉ុន្តែ ចៅ‌ក្រម​មិន​ព្រម​កាត់​ក្ដី​ឲ្យ​ភ្លាមៗ​ទេ លោក​ចេះ​តែ​ពន្យារ​ពេល​យ៉ាង​យូរ។ ក្រោយ​មក លោក​នឹក​ក្នុង​ចិត្ត​ថា “ទោះ​បី​អញ​មិន​កោតខ្លាច​ព្រះ‌ជាម្ចាស់ មិន​កោត​ក្រែង​នរណា​ក៏​ដោយ ក៏​អញ​ត្រូវ​តែ​កាត់​ក្ដី​ឲ្យ​ស្ត្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្ដី​ឲ្យ​គាត់​ទេ គាត់​មុខ​ជា​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។

ចែក​រំលែក
អាន លូកា 18

លូកា 18:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​មាន​បន្ទូល​ថា នៅ​ក្នុង​ក្រុង​១​មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ក៏​មិន​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ផង ហើយ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ក្នុង​ក្រុង​នោះ​ដែរ នាង​ចេះ​តែ​មក​និយាយ​នឹង​លោក​នោះ​ថា សូម​លោក​កាត់​ទោស​ដល់​ខ្មាំង​សត្រូវ​ឲ្យ​ខ្ញុំ​ផង តែ​លោក​មិន​ទទួល​ព្រម​ជា​យូរ​ក្រែល​ហើយ លុះ​ក្រោយ​មក​ក៏​គិត​ក្នុង​ចិត្ត​ថា ទោះ​បើ​អញ​មិន​ខ្លាច​ដល់​ព្រះ ឬ​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ គង់​តែ​អញ​នឹង​ជំនុំ​ជំរះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជា​មិន​ខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​អញ​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​អញ​ពិបាក​ចិត្ត​ទៅ​ទៀត

ចែក​រំលែក
អាន លូកា 18