លូកា 18:15-17

លូកា 18:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​គេ​នាំ​ក្មេង​តូចៗ​មក​រក​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ពាល់​ពួក​គេ តែ​ពេល​ពួក​សិស្ស​បាន​ឃើញ ក៏​បន្ទោស​ដល់​គេ។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​កូន​ក្មេង​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកគេ​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​ក្មេងៗ​ទាំង​នេះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​ព្រះរាជ្យ​របស់​ព្រះ ដូច​ជា​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់ព្រះ‌អង្គ​មិនបាន​ឡើយ»។

ចែក​រំលែក
អាន លូកា 18

លូកា 18:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​មនុស្ស‌ម្នា​បី​ទារក​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​វា។ ឃើញ​ដូច្នោះ ពួក​សិស្ស*​ស្ដី​បន្ទោស​គេ តែ​ព្រះ‌យេស៊ូ​សុំ​ឲ្យ​គេ​យក​ទារក​ទាំង​នោះ​មក​ជិត​ព្រះអង្គ រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេង​ទាំង​នេះ​ទេ ទើប​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ដូច​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះអង្គ​មិន​បាន​ឡើយ»។

ចែក​រំលែក
អាន លូកា 18