លូកា 17:5-6
លូកា 17:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ពួកសាវកទូលព្រះអម្ចាស់ថា៖ «សូមទ្រង់ចម្រើនជំនឿដល់យើងខ្ញុំផង!» ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿដូចគ្រាប់ពូជមួយយ៉ាងល្អិត នោះអ្នកអាចនិយាយទៅដើមមននេះថា "ចូរឯងរលើងឫសទៅដុះក្នុងសមុទ្រទៅ!" នោះវានឹងស្តាប់បង្គាប់អ្នកមិនខាន»។
លូកា 17:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកសាវ័ក*ទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររម្លើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
លូកា 17:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ពួកសាវកទូលដល់ព្រះអម្ចាស់ថា សូមទ្រង់ចំរើនសេចក្ដីជំនឿដល់យើងខ្ញុំទៀតផង តែព្រះអម្ចាស់មានបន្ទូលថា បើអ្នករាល់គ្នាមានសេចក្ដីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ